យុវវ័យកម្ពុជា និយមភេសជ្ជៈស្ប៉ាយកាន់តែច្រើនឡើង

ភ្នំពេញ៖ យុវជនថៃ និងបណ្តាប្រទេសអាស៊ី ក៏ដូចជាយុវវ័យខ្មែរ ភាគច្រើនចូលចិត្តពិសារភេសជ្ជៈស្ប៉ាយ(SPY)នៅក្នុងពិធីជួបជុំមិត្តភក្តិ គ្រួសារ ឡើងផ្ទះ ពិធីជប់លៀង និងពិធីផ្សេងៗទៀត។នេះបើតាមការឱ្យដឹងរបស់លោក ព្រីដា​ និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុនស្ប៉ាយ។
លោកបានឱ្យដឹងទៀតថាតាមរយៈការកើនឡើងនូវការចូលចិត្តរបស់យុវវ័យនេះភេសជ្ជៈស្ប៉ាយ បានទទួលជោគ ជ័យខ្លាំងនៅកម្ពុជា ហើយការនាំចូលនៅឆ្នាំ២០១៧នេះបានកើនឡើងប្រមាណ២០ភាគរយ។តែបើប្រៀបធៀបជាមួយថៃ ឬ វៀតណាម កម្ពុជានៅមានកម្រិតទាបនៅឡើយ។ចំណែកនៅដើមឆ្នាំ២០១៨នេះ ការលក់មានការកើនឡើងជាងពាក់កណ្តាល ប្រមាណ៧៥ភាគរយធៀបនឹងដើមឆ្នាំ២០១៧។

លោកបានបន្ថែមថាបច្ចុប្បន្នសភេសជ្ជៈស្ប៉ាយ កំពុងតែលក់ដាច់និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដោយសារតែរសជាតិឆ្ងាញ់ មិនប៉ះពាល់សុខភាព និងការចនាស្អាតគួរឱ្យចាប់អារម្មណ៍។
ដើម្បីតបស្នងដល់អ្នកគាំទ្រ ស្ប៉ាយបានរៀបចំកម្មវិធីស្ប៉ាយវ៉ាឡេនថាញដេ (valentine’s day) ២០១៨នៅអាតកុងតឺន័រ ដែលជាការជួបជុំរបស់អ្នកដែលតែងតែគាំទ្រហ្វេសប៊ុកផេករបស់ស្ប៉ាយ ដើម្បីពិសារអាហារ និង ពិសារភេសជ្ជៈ មិនគិតថ្លៃ ព្រមទាំងមានការលេងហ្គេមសប្បាយៗ បង្កើនភាពស្និទ្ធស្នាល បង្កើតអនុស្សារីយ៍ និងយករង្វាន់ជាច្រើន។
សូមជម្រាបថាក្រុមហ៊ុន Da Houg Heng Enterprise Co., Ltd. និងក្រុមហ៊ុន Siam Winery ជាដៃគូសហ ការនាំចូលនិងចែកចាយផលិតផលស្ប៉ាយ។

SPY Wine Cooler មាន៣ប្រភេទគឺ SPY GOLD Special Edition ដែលរចនាទាក់ទាញ ទាន់សម័យផ្ទុកទៅដោយទំពាំងបាយជូរពណ៌លឿងមាសទុំ ជាពូជទំពាំងបាយជូរសរបស់ប្រទេសអ៊ីតាលី ពពុះដ៏ស្រទន់លាយឡំជាមួយក្លិនក្រអូបនៃទំពាំងបាយ ជូរទុំ តម្រូវគ្រប់បរិយាកាសជួបជុំនៃមនុស្សសម័យថ្ម។ SPY Cocktail KAMIKAZE រសជាតិជូរអែមលាយឡំក្លិនក្រូចឆ្មារ និង Blue Corazon (ប្ល៊ូកូរ៉ាសូន) តាមបែប Kamikaze SPY Cocktail MAI TAI)ក្រអូប ស្ត្រប៊េរី ស៊ីត្រាស់ និងម្នាស់ ជំនួយក្លិនស្ត្រប៊េរីឱ្យកាន់តែក្រអូបឈ្ងុយដោយគ្រាប់ធុញ្ញជាតិ Almond និងទឹក Rum ជា style ពិតប្រាកដរបស់ MAI TAI។

SPY WINE COOLER ជាមួយនឹងបទពិសោធជាង ៣០ឆ្នាំ SPY បានគ្របដណ្តប់យកទីផ្សារជាង ៧០ភាគរយ នាំមុខគេទាំងក្នុងប្រទេសថៃ និងភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងព្រះរាជាណាចក្រកម្ពុជាទូទាំងខេត្តក្រុង និងបានគ្របដណ្តប់យក ទីផ្សារកម្ពុជាច្រើនជាង ៨៥ភាគរយ។ SPY Wine Cooler ត្រូវបានផលិតដោយ ភាពយកចិត្តទុកដាក់ជាទីបំផុត ផ្តើមពីការជ្រើសយកទំពាំងបាយជូរគុណភាពល្អផ្សំជាមួយទឹករ៉ែធម្មជាតិ ទើបផ្តល់នូវរសជាតិក្រអូបឈ្ងុយ លាយឡំនឹងពពុះដ៏ស្រទន់ស្រស់ស្រាយ ងាយស្រួលក្រេបនូវរសជាតិដ៏ឈ្ងុយឈ្ងុបបន្ថែមសោភ័ណភាពជាមួយនឹងការវេជខ្ចប់ដ៏ទាក់ទាញទាន់សម័យទើបធ្វើឱ្យល្អទាំងសោភណភាពនិងគុណភាព៕