បុរសម្នាក់ថា ធ្វើការជាមួយលោកឧកញ៉ាស្រី ចាន់ថន ១៥ឆ្នាំគ្មានសល់អ្វីទេ ហើយឧកញ៉ាតាមបិទផ្លូវមិនឲ្យធ្វើការកន្លែងផ្សេងទៀត ចុងក្រោយលោកឧកញ៉ាចេញមុខបកស្រាយវិញ អានហើយអាចក្អូតឈាម

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់លោកឧកញ៉ា ស្រី ចាន់ថន ជាមិនខាន ដោយសារតែការងារមនុស្សធម៌របស់គាត់ ដែលគាត់តែងតែជួយមនុស្សចាស់ជរា កុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ សង់ផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះជាដើម-ល-។ ស្រាប់តែកាលពីថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់គណនីហ្វេសបុកក្លែងក្លាយព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់ទៅវិញ។ តាមគណនីហ្វេសបុកដែលមានឈ្មោះថា ប្រតិកម្មព័ត៌មានមិនពិត បានធ្វើការសរសេរដែលមានខ្លឹមសារសង្ខេបថា គាត់បានធ្វើការឲ្យឧកញ៉ាស្រី ចាន់ថន ចំនួន ១៥ឆ្នាំ តែចុងក្រោយអត់មានសល់អ្វី ហើយឧកញ៉ាបានព្យាយាមបិទផ្លូវគាត់រកកន្លែងថ្មីធ្វើការទៀត។ ហើយមុននេះប៉ុន្មានម៉ោងលោកឧកញ៉ាបានធ្វើការបកស្រាយវិញ ដែលធ្វើឲ្យជនខិលខូចចង់បំផ្លាញកេរ្តិ៍ឈ្មោះ អានហើយអាចនឹងចុកឈាម។ សូមប្រិយមិត្តអាចខ្លឹមសាររបស់គាត់ខាងក្រោមនេះ៖

ឆ្លើយតបចំពោះ Comment របស់ឈ្មោះ ប្រត្តិកម្ម ព័ត៌មានមិនពិត អធ្យាស្រ័យផងបងប្រុសដែលខ្ញុំយឺតយ៉ាវក្នុងការឆ្លើយតបទៅកាន់បង។ បងបានលើកឡើងថាកាលពីជាង១៥ឆ្នាំមុន មានបុគ្គលិកម្នាក់បានបំរើការងារនៅក្រុមហ៊ុនខ្ញុំ ហើយបានបញ្ចប់ទៅដោយគ្មានទទួលផលអ្វីសោះ មិនត្រឹមតែប៉ុណ្ណោះខ្ញុំថែមទាំងបានតាមបិទផ្លូវគាត់មិនឱ្យមានឱកាសធ្វើការនៅកន្លែងផ្សេងថែមទៀតផង។ អរគុណបងខ្ញុំសូមឆ្លើយតបពាក្យមុសារបស់Comment ខាងលើនេះ »
ឆ្នាំនេះខ្ញុំមានវ័យ៣៤ឆ្នាំ ១៥ឆ្នាំមុនខ្ញុំគឺជានិសិ្សតម្នាក់ដែលត្រូវរៀនបណ្ដើ និងខំរកសុី ដោយសុំទិញអង្ករពីកសិករ បានបន្តិចបន្ទួចយកទៅលក់នៅតាមផ្សារគ្រាន់បានប្រាក់ទៅរៀន។ ១៥ឆ្នាំមុនខ្ញុំមានអាយុ១៩ឆ្នាំ ខ្ញុំត្រឹមតែជានិស្សិតម្នាក់ដែលខំប្រឹងរៀនរស់ដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខ្លួនសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ខ្ញុំទើបតែមានក្រុមហ៊ុនផ្ទាល់ខ្លួននៅក្រោយពេលខ្ញុំរៀបការ នាអាយុ26_27ឆ្នាំ ពោលគឺឆ្នាំ2010នេះ។
តើខ្ញុំពិតជាបានធ្វើជានាយកក្រុមហ៊ុនក្នុងវ័យ១៩ឆ្នាំដូចពាក្យមុសារបស់គេ? ហើយថែមទាំងបានប្រើឥទ្ធិពលរបស់ខ្លួនទៅប្រព្រឹត្តរឿងដូចគេប្រាប់បង ចុះធ្វើដូចម្តេចទើបបងជឿរគេថា គេស្គាល់ខ្ញុំច្បាស់ដល់ម្លឹង? បងប្រុសខ្ញុំជឿរថាទោះបីខ្ញុំខិតខំបកស្រាយប៉ុណ្ណាក៏បងស្តាប់មិនចូលដែរ ព្រោះបងប្រហែលជាមនុស្សដែលច្រនែនខ្ញុំ កិត្តិយសខ្ញុំ កេរ្ត៍ឈ្មោះខ្ញុំ! បងដឹងទេថាតើខ្ញុំបានខិតខំប្រឹងប្រែងប៉ុណ្ណាទម្រាំមានថ្ងៃនេះ? ក្រោយពីបានក្លាយជាសហគ្រិនរួចហើយ ខ្ញុំក៏មិនភ្លេចដែរចំពោះ ផលតបស្នងសង្គមជាទីស្រលាញ់មួយនេះ តាមគ្រប់រូបភាពដែលបានធ្វើឡើងដោយទឹកចិត្ត។
ត្រូវហើយជាសហគ្រិនម្នាក់មិនខ្វះទេដៃគូប្រកួតប្រជែង! តែសូមប្រើឧត្តមគតិ និងសច្ចភាពមកប្រកួតប្រជែងដោយតម្លាភាពប្រសើជាង ប្រើAccounts fake មកផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំផ្លាញកិត្តិយសខ្ញុំបែបនេះវាមិនគប្បីនោះទេ។សូមឈប់ប្រើ accounts fake មកធ្វើការបង្កាច់បង្ខូចកិត្តិយសរបស់ខ្ញុំ បើមានរឿងបែបនេះកើតឡើងទៀតខ្ញុំនឹងធ្វើការដោះស្រាយតាមផ្លូវច្បាប់។ សូមបងទទួលការគោរពពីខ្ញុំ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប
លោកអាចទំនាក់ទំនងមកកាន់ខ្ញុំតាមរយៈអាស័យដ្ឋាន #124 ផ្លូវ សម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

COMMENTS