គ្រឿងផ្សំ៤​មុខនេះគឺគ្រប់គ្រាន់ ហើយសម្រាប់ព្យាបាលបញ្ហាសក់ជ្រុះ

ថ្ងៃនេះខ្មែរណូត សូមធ្វើការណែនាំលោកអ្នកនូវវិធីធម្មជាតិថ្មីមួយទៀត ដែលអាចជួយធ្វើឲ្យសក់របស់លោកអ្នកដុះក្រាស់យ៉ាងឆាប់រហ័ស។ ក្នុងករណីដែលលោកអ្នកមានបញ្ហាសក់ជ្រុះខ្លាំង ហើយបានប្រើប្រាស់វិធីជាច្រើនមកហើយ តែនៅមិនទានទទួលបានលទ្ធផលជាទីពេញចិត្តលោកអ្នកអាចសាកល្បងប្រើប្រាស់វិធីខាងក្រោមនេះបាន។ អ្វីដែលលោកអ្នកត្រូវការមានដូចជា៖

+ ចេកទុំ ១ កំណាត់

+ ស៊ុតលឿង ១ គ្រាប់

+ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

+ ស្រាបៀរកន្លះពែង

លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កិន ឬក្រឡុកវាឲ្យម៉ត់ ហើយយកល្បាយនេះមកលាបឲ្យសព្វស្បែកក្បាល និងទុកវារយៈពេល២ម៉ោង។ ចុងក្រោយត្រូវលាងជម្រះវាជាមួយនឹងទឹកធម្មតាជាការស្រេច។ អនុវត្តវិធីនេះ ១ ដងក្នុង ១ សប្តាហ៍៕

COMMENTS