រោគសញ្ញា ១០ យ៉ាងបញ្ជាក់ថារាងកាយមានបញ្ហាធ្ងន់ធ្ងរ និងត្រូវដោះស្រាយជាបន្ទាន់

នៅពេលដែលរាងកាយកើតមានបញ្ហាខុសប្រក្រតីណាមួយ វានឹងបង្កើតឲ្យមានរោគសញ្ញាផ្សេងៗជាច្រើន។ តួយ៉ាងខាងក្រោមនេះរោគសញ្ញាមួយចំនួនដែលបញ្ជាក់ថារាងកាយរបស់លោកអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលលោកអ្នកត្រូវរកដំណោះស្រាយជាបន្ទាន់។

+ ស្បែកស្ងួត៖ រាងកាយខ្វះជាតិវិតាមីន E ។ លោកអ្នកគួរញ៉ាំស៊ុត ត្រី និងប្រេងធម្មជាតិឲ្យបាន ច្រើន។

+ សក់ និងក្រចកផុយ៖ បណ្តាលមកពីរាងកាយខ្វះជាតិវីតាមីន B និងកាល់ស្យូម។ ដើម្បីដោះស្រាយបញ្ហាលោកអ្នកគួរញ៉ាំដំឡូង ទឹកដោះគោ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។

+ មានចំណង់លើអាហារដែលមានជាតិប្រៃខ្លាំង៖ លោកអ្នកអាចនឹងមានមេរោគ ជំងឺរលាក ជាពិសេសបញ្ហាបង្ហួរនោម។

+ មានចំណង់លើអាហារដែលមានជាតិផ្អែមខ្លាំង៖ ប្រព័ន្ធប្រសាទរបស់លោកអ្នកធ្វើការច្រើន និងអស់កម្លាំងយ៉ាងខ្លាំង។ លោកអ្នកគួរញ៉ាំទឹកឃ្មុំស្រស់ និងសូកូឡាខ្មៅ។

+ ចេញឈាមតាមអញ្ចាញធ្មេញ៖ រាងកាយខ្វះនូវជាតិវីតាមីន C ។ លោកអ្នកគួរញ៉ាំខ្ទឹម បន្លែ និងផ្លែឈើឲ្យបានច្រើន។

+ គេងមិនលក់ ឆាប់ខឹង និងរមួលក្រពើ៖ រាងកាយខ្វះជាតិប៉ូតាស្យូម ជាតិរ៉ែ និងម៉ាញ៉េស្យូម ។ លោកអ្នកគួរញ៉ាំបន្លែពណ៌បៃតងឲ្យបានច្រើន គ្រាប់អាល់ម៉ុង និងគ្រាប់ផ្លែឈើឲ្យបានច្រើន។

+ ស្បែកកែងដៃស្ងួត៖ ខ្វះជាតិវីតាមីន A និង C ។ លោកអ្នកគួរញ៉ាំការ៉ុត ក្រូច គ្រាប់ល្ពៅឲ្យបាន ច្រើន។

+ មានចំណង់លើអាហារឆៅ៖ លោកអ្នកមានបញ្ហាក្រពះ និងថ្លើម។

+ មានចំណង់លើអាហារជូរ៖ អាចបង្កឡើងដោយបញ្ហាថ្លើម​ និង ប្លោកនោម។

+ មានចំណង់លើអាហារសមុទ្រ៖ រាងកាយរបស់លោកអ្នកខ្វះជាតិអ៊ីយ៉ូត៕

COMMENTS