ចង់មើលភាពយន្តខ្មែរជំនាន់ដើមទេ ? ហើយសំលៀកបំពាក់សិល្បៈករ ជំនាន់នោះនឹងត្រូវដាក់បង្ហាញអោយកូនខ្មែរបានឃើញដូចគ្នា ជាមួយកម្មវិធី “មួយម៉ឺនអាល័យ”

កម្មវិធីថ្មីមួយដែលបានរៀបចំឡើង ដើម្បីរំលឹកស្នាដៃរបស់សិល្បៈករ សិល្បៈការនីជំនាន់ដើមគ្រោងនឹងដាក់សម្ភោធន៍នៅខែក្រោយនេះហើយ ដែលកម្មវិធីនេះមានឈ្មោះថា “មួយម៉ឺនអាល័យ”។ កម្មវិធីមួយម៉ឺនអាល័យ នឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តជំនាន់ដើម ក៏ដូចជាដាក់បង្ហាញសំលៀកបំពាក់ដែលសិល្បៈករខ្មែរ ជំនាន់នោះ បានបន្សល់ទុក។


កម្មវិធីនេះរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះតទៅ នៅសាលមហោស្រពចតុមុខ។ ក្រោយពីសម្ពោធរួច មហាជនអាចចូលទស្សនាបានដោយសេរី​ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០១៧​ វេលាម៉ោង៩:០០នាទី​ព្រឹក ដល់ម៉ោង៨:៣០នាទីយប់៕

COMMENTS