គាំទ្រទេ បើកញ្ញា ធី សុវណ្ណថា ធ្វើជាតារាមួយដួងនោះ?

កាលពីប៉ុន្មានថ្ងៃមុន អ្នកនយោបាយវ័យក្មេងកញ្ញា ធី​ សុវណ្ណថា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល បន្ទាប់ពីកញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់នាងកំពុងតែថតស្ពតពាណិជ្ជកម្មមួយ ក្រោយពេលនាងត្រលប់មកពីប្រទេសកូរ៉េធ្វើការវះកាត់កែសម្ផស្សអស់មួយរយៈរួចមក។

បន្ទាប់ពីធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ប្លែកខុសពីមុន និងសកម្មភាពថតស្ពតពាណិជ្ជកម្មរួចមក ស្រាប់តែពេលថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងម្តងទៀត ដោយស្វែងរកការគាំទ្រពីមហាជន បើគាំទ្រឲ្យនាងធ្វើជាតារា ដោយនាងបានសរសេរដូច្នេះថា “បងប្អូនណាខ្លះ គាំទ្រខ្ញុំធ្វើតារា …សុំ Like 1″។ តើបងប្អូនគាំទ្រកញ្ញា ធី សុវណ្ណថា ធ្វើជាតារាឬទេ?

COMMENTS