ប្រវែងម្រាមដៃកូនអាចប្រាប់ពីចរិតលក្ខណៈមនុស្សម្នាក់ៗបាន

តាមក្បួនទស្សទាយមួយដែលមានប្រភពមកពីប្រភេទកូរ៉េខាងត្បូងបានបង្ហាញថា ប្រវែងនៃកូនដៃរបស់លោកអ្នកអាចប្រាប់ពីចរិតលក្ខណៈរបស់លោកអ្នកដូចខាងក្រោមនេះ៖ ១. កូនដៃខ្លីជាងគន្លាក់ទី ១ នៃដៃនាង៖ ជាមនុស្សដែលមិនសូវចេះរួសរាយរាក់ទាក់ និងអៀនច្រើនចំពោះមិត្តភក្តិ បើទោះបីជាពួកគេបានស្គាល់គ្នាយូរយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេជាមនុស្សដែលមានចិត្តទូលាយ។


២. ស្មើនឹងគន្លាក់ទី ១ នៃដៃនាង៖ ជាមនុស្សដែលមានគំនិតចាស់ទុំ គិតបានវែងឆ្ងាយ និងចេះថ្លឹងថ្លែងគ្រប់កិច្ចការទាំងអស់ ដូចនេះវាមិនងាយស្រួលនោះទេក្នុងការរំខាន់មនុស្សប្រភេទនេះ។
៣. វែងជាងគន្លាក់ទី ១ នៃដៃនាង៖ ជាមនុស្សស្រលាញ់អ្វីមួយខ្លាំង ស្រើបស្រាល និងមានភាពទាក់ទាញខ្លាំងពីសំណាក់មនុស្សនៅជុំវិញខ្លួន ហើយពួកគេក៏ជាមនុស្សដែលមាន ទេពកោសល្យក្នុងការងារផងដែរ។


៤. មានប្រវែងស្មើនឹងម្រាមដៃនាង៖ ជាមនុស្សដែលមានចិត្តទូលាយ មានមហិច្ឆតាខ្ពស់ និងស្រែកឃ្លានអំណាច។ មនុស្សប្រភេទនេះអាចក្លាយជាអ្នកដឹកនាំសំខាន់ៗក្នុងសង្គម។
៥. គល់ម្រាមដៃកូនខ្លីជាងគល់ម្រាមដៃផ្សេងទៀត៖ ជាមនុស្សដែលមានក្តីស្រមៃ និងមហិច្ឆតាខ្ពស់ ហើយពួកគេនឹងខំធ្វើគ្រប់បែបយ៉ាងដើម្បីសម្រេចក្តីស្រមៃទាំងនោះ។


៦. មានរាងការ៉េ(គន្លាក់ទាំង៣មានរាងជ្រុងស្មើៗគ្នា)៖ ជាមនុស្សស្មោះត្រង់ និងមានទំនុកចិត្តខ្ពស់ ហើយពួកគេនឹងក្លាយជាអ្នកដឹងនាំដ៏ល្អមួយក្នុងពេលខាងមុខ។
៧. មានរាងស្រួចចុង៖ ជាមនុស្សពូកែផ្នែកវោហារ និងការនិពន្ធ។ ពួកគេមានពេទកោសល្បខ្ពស់ក្នុងការរៀនភាសាបរទេស និងការទំនាក់ទំនង។
៨. មានរាងកោង៖ ជាមនុស្សដែលស្រលាញ់សន្តិភាព ពួកគេមិនចូលចិត្តការឈ្លោះគ្នា និងការប្រឈរមុខដាក់គ្នានោះទេ៕

COMMENTS