អ្នកដឹងបានដឹង! មើលពីក្រៅក្លឹបម៉ាស្សាធម្មតាទេ តែចូលក្នុងមានម៉ាស្សាសេវាពិសេសទៀត

ភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានធ្វើការចុះបង្ក្រាបទីតាំងក្លឹបម៉ាស្សាមួយកន្លែងយីហោ ឡុងឈានគី ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក ដែលមានបង្កប់សេវាកម្មបម្រើផ្លូវភេទខុសច្បាប់។ យោងតាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលជាយូរទើបឈានដល់ការចុះបង្ក្រាបតែម្តង។

ក្នុងពេលចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីជាបុគ្គលិកចំនួន១០នាក់ (មានជនជាតិខ្មែរ៦នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិចិន២នាក់) និងឃាត់ខ្លួនបុរសម្នាក់ជាថៅកែផងដែរ។ ក្រោយពីធ្វើការឃាត់ខ្លួននារីទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរប្រឆាំងការជូញដូរមនុស្សដើម្បីធ្វើការសាកសួរបន្ថែម ចំណែកឯទីតាំងជីវកម្មត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបិទជាបណ្ណោះអាសន្ន៕

COMMENTS