ដោយសារម្ដាយគ្មានប្រាក់គ្រប់គ្រាន់! ក្មេងប្រុសម្នាក់បានបន្សល់សារប៉ុន្មានឃ្លានៅលើប្រអប់ដាក់តុក្តតា អានហើយស្រក់ទឹកភ្នែក

គ្រាន់តែជាតុក្តតាមួយ ប្រហែលអាចមិនសំខាន់ចំពោះមនុស្សភាគច្រើន ប៉ុន្តែសម្រាប់តុក្តតារបស់កុមារវាអាចមានន័យធំធេង ។ នៅពេលម្តាយរបស់ក្មេងប្រុសវ័យ ១០ឆ្នាំ Leon Ashworth មិនមានលទ្ធភាពទិញតុក្តកាកូនខ្លាឃ្មុំផេនដា ដែលគេចង់បានយ៉ាងខ្លាំង បន្ទាប់មកក្មេងប្រុសរូបនេះ ក៏បានសរសេរសារនៅលើប្រអប់ដាក់កូនតុក្តតាមួយនោះដោយអង្វរអ្នកទិញកុំឱ្យទិញវារហូតដល់ម្តាយរបស់គាត់អាចមានប្រាក់គ្រប់គ្រាន់។


ក្មេងប្រុស Leon Ashworth រស់នៅក្នុងទីក្រុង Liverpool នៃប្រទេសអង់គ្លេសជាមួយម្ដាយដែលមានឈ្មោះថា Debbie Ashworth ។ ដំបូង Leon បានឃើញកូនតុក្តតាខ្លាឃ្មុំផេនដានៅក្នុងផ្សារទំនើប  Asda ប៉ុន្តែវាមានតម្លៃថ្លៃ ដូចនេះរូបគេក៏បានសរសេរអក្សរប៉ុន្មានឃ្លានៅលើប្រអប់តុក្តតានោះថា៖ ម៉ាក់របស់ខ្ញុំមិនទាន់មានលុយគ្រប់នោះទេ ប៉ុន្តែម៉ាក់នឹងត្រលប់មកទិញវាអោយខ្ញុំនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា សប្ដាស៍ក្រោយនេះហើយ ដូច្នេះសូមកុំទិញវា បើមិនដូច្នេះទេខ្ញុំយំ សូមអគុណច្រើនពីម្ចាស់ថ្ងៃអនាគត ។ បុគ្គលិកក្នុងផ្សារទំនើបបានឃើញនូវសារមួយនោះ ហើយពួកគេក៏បានទិញតុក្តតាជាអំណោយដល់ក្មេងប្រុស Leon Ashworth ហើយរូបភាពមួយនោះបានធ្វើអោយអ្នកលេងបញ្ដាញសង្គមនាំគ្នាចែកចាយបន្ដបន្ទាប់យ៉ាងច្រើននិងបានសរសើរដល់ទឹកចិត្តរបស់បុគ្គលិកនោះជាខ្លាំង ៕

ប្រភព ៖ Boredpanda

COMMENTS