ខឹងមិនព្រមជួសជុលផ្លូវគ្រលុក នាំគ្នាធ្វើបែបនេះតែម្តង ចាំមើលរដ្ឋាភិបាលជួសជុលអត់?

អង់គ្លេស៖ បញ្ហាផ្លូវខូច អាចនិយាយបានថាជារឿងធំ ឬក៏រឿងសមញ្ញទៅហើយ ព្រោះមិនថាប្រទេសណាក៏ជួបបញ្ហាមួយនេះដោយជៀសមិនផុតនោះទេ ហើយយើងគ្រប់គ្នាក៏បានធ្វើការបន្ទោសទៅលើថ្នាក់ដឹកនាំនិងក្រសួងដែលពាក់ព័ន្ធថាមិនព្រមយយកចិត្តទុកដាក់និងចុះមកដោះស្រាយបញ្ហានេះ ប៉ុន្តេយើងសាកមកមើលការច្នៃប្រឌិតថ្មីរបស់សកម្មជនមួយក្រុមដោយពួកគេបាននាំគ្នាយកដីទៅចាក់បំពេញគ្រលុកទាំងហើយថែមទាំងបានដាំផ្កាទៀតផង ។

ក្រុមសកម្មជនម្នាក់បានប្រាប់ថា ពួកគេគ្រាន់តែចង់អោយផ្លូវមានសភាពស្រស់ស្អាតជាងមុននិង ធ្វើអោយខាងរដ្ឋាភិបាលឆាប់ចុះមកជួយដោះស្រាយរឿងមួយនេះ ប៉ុន្តែមន្រ្តីប៉ូលីសក៏បានចុះមកព្រមានពួកគេគាត់ ដោយប្រាប់ថាទង្វើបែបនេះគឺវាខុសច្បាប់ ដោយបានបំពានបែបបទដ្ឋាន ហើយវាអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗផងដែរ ។ ក្រុមសកម្មជនក៏បានបញ្ជាក់ដែរថា ពួកគេមិនបានដាំផ្កាទាំងនោះនៅលើផ្លូវកាច់ជ្រុង ឬផ្លូវដែលតូចចង្អៀតនោះទេ ហើយឡានក៏អាចជិះកាត់ពីលើបានផងដែរ ។ គួរបញ្ជាក់ផងដែរថា ករណីនេះមិនមែននៅក្នុងប្រទេសកម្ពុជា ដោយប្រភពបានបញ្ជាក់ថានៅក្នុងតំបន់ Somerset ខាងជើងនៃប្រទេសអង់គ្លេស ៕

ប្រភព ៖ BBC

COMMENTS