សូមចូលរួមរំលែកទុក្ខផង! លោកគ្រូ Michael Vickery ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៍ល្បីល្បាញបានទទួលមរណភាពនៅខេត្តបាត់ដំបង

លោក Michael Vickery ត្រូវបានមហាជនស្គាល់ថាជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដ៍ល្បីល្បាញ ជាពិសេសស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ និងបានបង្រៀនផ្នែកប្រវត្តិសាស្ត្រខ្មែរ នៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាអំឡុងទស្សវត្សរ៍ឆ្នាំ៩០ ដល់ឆ្នាំ ២០០៤ ក្រោមកម្មវិធីជំនួយរបស់អង្គការយូណេស្កូ។

ប៉ុន្តែគួរឲ្យសោកស្តាយលោកបានទទួលមរណៈភាពនៅខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១១ ព្រឹក ក្នុងវ័យ ៨៦ឆ្នាំ ដោយរោគាពាធ ។ ក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកគ្រូ បានទៅកាន់សុគតិភព៕

ប្រភព៖ Facebook និង wikipedia

COMMENTS