ទីបំផុត! កម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia វគ្គ Blind Auditions នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នាចុងខែនេះ (មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ Blind Auditions ដែលមាន កំពូលតារាចម្រៀងទាំង ៣ដួង គឺ លោក ព្រាប សុវត្ថិ កញ្ញា សុគន្ធ នីសា និង កញ្ញា ឪក សុគន្ធកញ្ញា ធ្វើជាគ្រូបង្វឹក (Coaches) នឹងចាក់បញ្ចាំង នៅថ្ងៃសៅរ៍ ទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ ។
គួរបញ្ជាក់ផងដែលថាជ័យលាភីនឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណើរកម្សាន្តនៅបរទេស សរុបជាទឹកប្រាក់ ១០០ លានរៀល និងក្លាយជាតារាចម្រៀងអាជីព វ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស ៕

COMMENTS