ជនជាតិចិនប្រុសស្រី២៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួននៅបុរីញូវថោន

ភ្នំពេញ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ជនជាតិបរទេស ដោយសង្ស័យស្នាក់នៅអត់ច្បាប់ អត់មានឯកសារត្រឹមត្រូវ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៧ នៅបុរីញ៉ូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន២៣នាក់ ក្នុងនោះមានស្រី៦នាក់ ។

យោងតាមកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប្រត្តបត្តិការណ៍នេះដឹកនាំដោយក លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី និងមានការចូលរួមសហការជាមួយប៉ូលីសចិនផងដែរ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ នគរបាលអោយដឹងបន្ថទៀតថា ក្រោយពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរួចមកទើបឈានដល់ចុះប្រតិបត្តិការ ត្រួតពិនិត្យទាំងស្នាក់នៅរបស់ជនជាតិចិន ចំនួន៣គោកដៅ ផ្សេងៗគ្នា នៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ហើយឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ ស្រី៦នាក់ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ងៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣នាក់ខាងលើ ចូលមកស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងធ្វើការងារ ដោយខុសច្បាប់ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវនិងចូលរួមពីប៉ូលីសចិនផងដែរ ចុះត្រួតពិនិត្យ ឃើញជាក់ស្តែងនិងឃាត់ខ្លួន ជនជាតិចិន បាន២៣នាក់ ស្រី៦នាក់នៅទីតាំងខាងលើ។

ក្រោយពីឃាត់ខ្លួនបាន ជនជាតិចិនទាំងនោះ បានបន្តនាំទៅសាកសួរនៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី៕ បក្សីចាំក្រុង

COMMENTS