ក្រោយពីបញ្ចប់ជម្លោះ! សាន្ត ប៊ុនធឿន អរគុណសណ្តានចិត្តរបស់ ធី សុវណ្ណថា ដែលជូនជាស្រាបៀរ ៣កេះ និងមាន់ចំនួន២ក្បាល ផ្ញើតាមរយៈលោក ស្រី ចំរើន (មានវីដេអូ)

ក្រោយពីមានរឿងរ៉ាវកញ្ញា ធី សុវណ្ណថា បានប្តឹង សាន្ត ប៊ុនធឿន ករណី “មនុស្សឃាត” នោះ ថ្មីៗនេះលោក សាន្ត ប៊ុនធឿន ក៏បានចេញវីដេអូសុំទោសចំពោះរឿងរ៉ាវដែលបានកើតឡើង ។ បន្ទាប់ពីរៀងរ៉ាវជម្លោះរវាងអ្នកសារព័ត៍មានលោក សាន្ត ប៊ុនធឿន និងអ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា​ ហាក់ដូចជាត្រូវបានបញ្ជប់ កាលពីប៉ុន្មានម៉ោងមុននេះហ្វេសប៊ុកផេកលោក សាន្ត ប៊ុនធឿន ក៏បាន Live វិដេអូរង់ចាំលោក ស្រី ចំរើន រួមជាមួយនឹងឃ្លាថា ៖ មុខវត្តស្វាយពពែ រង់ចាំប្អូនស្រី ចំរើន ដឹក ABC 3កេះ និងមាន់ស្រែសុទ្ធ2 ផងដែរ អរគុណសណ្តានចិត្ត ដ៍ល្អប្អូនស្រី ធី សុវណ្ណថា សុំសរសើរ ហ៊ាននិយាយការពិត។ ក្រោយពីបានទទួល ស្រាបៀរចំនួន ៣ កេះ និងមាន់ស្រែ ពីលោក ស្រី ចំរើន លោក សាន្ត ប៊ុនធឿន ក៏បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណចំពោះកញ្ញា ធី សុវណ្ណថា៕

COMMENTS