ព្រឺរោម! បន្ទាប់ពីចំណាយប្រាក់អស់រាប់ពាន់លានដុល្លារដើម្បីសាងសង់ នេះគឺជាសមិទ្ធិផលដែលក្រុមហ៊ុន Apple សម្រេចបាន (មានវីដេអូ)

សម្រាប់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនដែលកំពុងសាងសង់ គឺនៅមិនទាន់សម្រេចបានមួយរយភាគរយនៅឡើយទេ ប៉ុន្ដែវាពិតជាអស្ចារ្យខ្លាំងណាស់បើទោះជាកំពុងសាងសង់ក៏ដោយ។ ដោយឡែក សម្រាប់បុគ្គលិកទាំងអស់នឹងត្រូវផ្លាស់ប្ដូរទៅធ្វើការតាមតំបន់ដែលបានជ្រើសរើសនៃផ្នែកនីមួយៗរបស់ Apple Park នៅពេលដែលគម្រោងសាងសង់នេះសម្រេចបានជាស្ថាពរ។

កាលពីការដាក់តាំងបង្ហាញ iPhone X ក្រុមហ៊ុន Apple ធ្លាប់អនុញ្ញាតឲ្យអ្នកសារពត៌មានចូលក្នុង Steve Jobs Theater ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលខ្លួនរៀបចំឡើង។ រចនាសម្ព័នសំខាន់បំផុតធ្លាប់បានបើកដំណើរការម្ដងរួចមកហើយនៅនិទាឃរដូវឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកមនុស្សជាច្រើនមានការស្ងើចសរសើរនឹងអ្វីដែលបរិវេណទីលានដ៏ធំរបស់ក្រុមហ៊ុននេះមាន ដែលមើលទៅដូចជាពិភពមួយថ្មីអញ្ចឹង។
គិតមកត្រឹមពេលនេះលោក Matthew Roberts បានចំណាយពេលអស់ប្រមាណជា 2ឆ្នាំហើយដើម្បីធ្វើវីដេអូបង្ហាញពី Apple Park។ អ្វីដែលគាត់ធ្វើគឺបង្ហោះ Drone ខ្លួនឡើង រួចចាប់យករូបភាពគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញឲ្យអ្នកមើលដឹងពីដំណើរការសាងសង់របស់គម្រោងនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់វីដេអូចុងក្រោយនេះគឺមានបង្ហាញពីតំបន់មួយចំនួនត្រូវបានបញ្ចប់ការសាងសង់ទៀត។ ចំពោះបុគ្គលិកគឺធ្វើដំណើរទៅមកតាមរយៈកង់ និងថ្មើជើង។ មួយវិញទៀត Apple Park ក៏ជាកន្លែងពិសេសមួយសម្រាប់ហាត់ប្រាណផងដែរ។ Apple Park នៅត្រូវការពេលបន្ថែមទៀតដើម្បីសម្រេច ហើយអ្វីដែលយើងអាចធានាបាននោះគឺ វាពិតជាស្រស់ស្អាតឥតទាស់ជាក់ជាមិនខាន។

Fu
ខ្មែរណូត
ប្រភព៖ technobuffalo