របៀបតំឡើង MacOS High Sierra beta

ក្នុងមហាព្រឹត្តិការណ៍ WWDC 2017 ក្រុមហ៊ុន Apple បានប្រកាស និងធ្វើបទបង្ហាញខ្លះៗទាក់ទងទៅនឹង MacOS High Sierra ដែលជាប្រព័ន្ធដំណើរការមួយសម្រាប់កុំព្យូទ័រប្រភេទ MacBook។ ដោយឡែក ការអភិវឌ្ឍថ្មីនេះ បាននាំមកជាមួយនូវគុណភាពល្អជាងមុន សុវត្ថិភាពជាងមុន និងដំណើរការបានល្អជាងមុនផងដែរ។ មួយវិញទៀត ប្រព័ន្ធដំណើរការថ្មីនេះនឹងអាចប្រើប្រាស់បានជាមួយនឹង VR និង AR ផងដែរ។

គួរបញ្ជាក់ផងដែរថា បើទោះជាក្រុមហ៊ុន Apple ធ្វើសេចក្ដីប្រកាស និងណែនាំទាក់ទងទៅនឹង MacOS High Sierra នេះមែន តែអតិថិជនរបស់ MacBook ទាំងអស់ត្រូវរងចាំរហូតដល់រដូវស្លឹកឈើជ្រុះសិន ទើបអាចទាញយក និងប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះបាន។ ដោយឡែក ទោះជាយ៉ាងណា លោកអ្នកមិនតម្រូវឲ្យរងចាំយូរយ៉ាងនេះទេ ពោលគឺក្រុមហ៊ុន Apple បានសម្រេចដាក់នូវការតំឡើងជំហានដំបូងសិន ដើម្បីឲ្យអតិថិជនទាញយក និងប្រើប្រាស់ជាការសាកល្បង។ ដូចនេះសម្រាប់លោកអ្នកដែលមានបំណងចង់ទាញយកជំនាន់នៃការសាកល្បងនេះ អាចធ្វើតាមការណែនាំខាងក្រោមនេះបាន។

  1. ចូលទៅកាន់ គេហទំព័រ នេះរួចចុចលើពាក្យថា Sign Up
  2. អ្នកនឹងតម្រូវឲ្យ Sign in ជាមួយនឹង Apple ID របស់អ្នក
  3. ចុចទទួល និងយល់ព្រមលើលក្ខខណ្ឌទាំងអស់របស់ក្រុមហ៊ុន Apple
  4. បន្ទាប់មក អ្នកនឹងចូលទៅដល់គេហទំព័រនៃការទាញយកប្រព័ន្ធដំណើរការជំហានដំបូងនោះ និងជាកន្លែងដែលអ្នកតម្រូវឲ្យចុចលើពាក្យថា “Enroll Your Devices” ដែលនៅផ្នែកខាងលើគេហទំព័រ
  5. នៅលើ Enroll Your Devices នោះ អ្នកនឹងឃើញការណែនាំទាក់ទងទៅនឹងការបម្រុងទុកលើកុំព្យូទ័រដោយប្រើប្រាស់កម្មវិធី Time Machine
  6. បន្ទាប់មកទៀត អ្នកនឹងឃើញចំណុចមួយដែលមានឈ្មោះថា “Install the MacOS High Sierra public beta” ដែលនេះគឺកន្លែងដែលអ្នកត្រូវស្វែងរកកូដ ចុចលើពាក្យថា Redeem Code
  7. កម្មវិធី​ App Store នឹងបើកឡើង
  8. វាយបញ្ចូលលេខកូដ Apple ID ដើម្បីទាញយក
  9. អ្នកក៏នឹងទទួលបានអ៊ីម៉ែលថ្មីមួយដែលនាំអ្នកឲ្យទាញយក MacOS High Sierra beta។

បន្ទាប់ពីទាញយករួចហើយ លោកអ្នកគ្រាន់តែតំឡើងវាជាការស្រេច។ ពេលដំឡើងហើយ អ្នកនឹងអាចសាកល្បងប្រើប្រាស់ MacOS High Sierra ជំហានដំបូងហើយ។

Fu

ខ្មែរណូត

ប្រភព៖ pocket-lint

COMMENTS