សាហាវមែន ! ដោយសារតែកំហឹងធ្វើអោយស្រ្តីម្នាក់ដល់ថ្នាក់វារឡើងលើរថយន្តក្រុងតាមបង្អួច ចូលទៅវាយអ្នកបើករថយន្តក្រុង

ប្រទេសចិន ៖ ក្នុងពេលបច្ចុប្បន្ននេះយើងឧស្សាហ៍ឃើញកើតមាននូវការកក់ស្ទះចរាចរណ៍ខ្លាំងណាស់ មានហេតុផលជាច្រើនដែលធ្វើអោយមានការកកស្ទះទាំងនោះកើតឡើង។ នៅពេលខ្លះដោយសារតែមានរថយន្តច្រើនពេករថយន្តធ្វើដំណើរនៅតាមដងផ្លូវនេះ ពេលខ្លះទៀតមកពីការមិនចេះយោគយល់អធ្យាស្រ័យគ្នាក៏បណ្តាលអោយមានការកកស្ទះផងដែរ។ ប្រភពពត៌មានចិនមួយបានអោយដឹងថា មានការកកស្ទះយ៉ាងខ្លាំងនៅលើផ្លូវមួយក្នុងទីក្រុង Chengdu ខេត្ត ស៊ីឈួន ប្រទេសចិន ដោយសារតែនារីម្នាក់បានឈប់រថយន្តរបស់ខ្លួនកណ្តាលផ្លូវហើយ វារឡើងតាមបង្អួចឡានក្រុង​ទៅវាយអ្នកបើកឡានក្រុង។

 

មូលហេតុដែលនាំអោយ​មានរឿងនេះកើតឡើងគឺដោយសារតែ ឡានក្រុងនេះបើកបិះនឹងបង្កធ្វើអោយនាងមានគ្រោះថ្នាក់ ដោយការខឹងខ្លាំងពេកស្រ្តីម្នាក់នោះបានឡើងលើរថយន្តរបស់ខ្លួនហើយវារចូលទៅក្នុងឡានក្រុងតាមបង្អួច។ ចូលទៅដល់ក្នុងនោះនាងក៏បានវាយសំដៅទៅលើក្បាលរបស់អ្នកបើកឡានក្រុងដោយកំហឹង អ្នកបើកឡានក្រុងក៏បានធ្វើការតបតទៅវិញយ៉ាងចាស់ដៃ។ រឿងមួយនេះបានធ្វើអោយមហាជនជាច្រើនដែលឆ្លងកាត់ទីនោះមានការភ្ញាក់ផ្អើលហើយចោមរោមមើលរហូតដល់បង្កើតជាការកកស្ទះមួយ តែមិនមានអ្នកណាម្នាក់ចូលទៅជួយឃាត់នោះរហូតដល់ប៉ូលីសចូលមកអន្តរាគមន៍៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ thaijam

COMMENTS