ជនជាតិចិន៣៨នាក់ដែលរស់នៅខុសច្បាប់ ត្រូវនគរបាលឃាត់ខ្លួន នៅស្រុកទឹកឈូ

កំពត ៖ ជនជាតិចិនប្រុស-ស្រី៣៨នាក់ ត្រូវបានកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធីក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង ខាន់ សុផល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួល ចំនួន២ គោលដៅ នៅស្រុកទឹកឈូ ខេត្តកំពត។


លោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធីបានឲ្យដឹងថាគោលដៅទី១-នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ប្រមូល បានចំនួន២០នាក់ ស្រីចំនួនប្រាំមួយនាក់ និងគោលដៅទី២-នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ប្រមូលបានចំនួន ១៨ នាក់ ស្រីចំនួនប្រាំនាក់។ សរុបទាំងអស់ប្រមូលបាន៣៨នាក់ ស្រី១១នាក់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារ ដើម្បីចាត់ការតាមនីតិវិធី ៕

 

COMMENTS