រន្ធត់ណាស់ ! ស្រ្តីវ័យ៣០ឆ្នាំម្នាក់បានស្លាប់ព្រមជាមួយនឹងកូនភ្លោះក្នុងផ្ទៃនៅលើដងផ្លូវ ដោយសារតែដួលទៅជាប់កនៅនឹងរបាំងផ្លូវ

ប្រទេសចិន៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់សំរាប់ស្រ្តីដែលមានផ្ទៃពោះនៅពេលដែលគេ ធ្វើដំណើរទៅណាមកណាតែម្នាក់ឯងនោះ។ គ្រោះថ្នាក់ជារឿងដែលយើងមិនអាចមើលឃើញនោះទេ ជាពិសេសនៅលើដងផ្លូវតែម្តង ប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិច នោះជីវិតរបស់យើងក៏នឹងអាចបាត់បង់ទៅបានដែរ។ ប្រភពពត៌មានចិនមួយបានអោយដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៧នេះនៅក្នុងខេត្តShanxi ស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់នៅលើដងផ្លូវ ដោយសារតែនាងដួលហើយជាប់កជាមួយនឹងរបាំងផ្លូវ។ បើតាមសំដីរបស់មន្រ្តីពាក់ព័ន្ធបានអោយដឹងថា ស្រ្តីរូបនេះមានវ័យ៣០ឆ្នាំ ហើយរូបនាងកំពុងតែពពោះកូនភ្លោះនៅក្នុងផ្ទៃទៀតផង។


គេបានសន្និដ្ឋានថានាងប្រហែលជាមួការហេវហត់ អស់កំលាំងក្នុងកំឡុងពេលធ្វើដំណើរនោះ ហើយក៏ដើរសំដៅទៅកាន់របាំងនោះដើម្បីទប់ខ្លួន តែចៃដន្យនាងក៏សន្លប់ស្របពេលនោះទៅ។ ខណៈពេលដែលនាងដួលសន្លប់នោះ ករបស់នាងក៏បានជ្រុលចូលទៅក្នុងចន្លោះរបាំងផ្លូវនោះ មានមនុស្សជាច្រើនជួយទាញញែករបាំងនោះចេញដែល តែនៅតែមិនអាចជួយសង្រោះនាងបាន។ វាគឺជារឿងក៏គួរអោយអាណិត និង សោកសៅខ្លាំងណាស់ នាងស្លាប់ទៅព្រមជាមួយកូនភ្លោះរបស់ខ្លួនយ៉ាងអណោមអធ័មបែបនេះ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ siamvariety

COMMENTS