រំជួលចិត្តលាយរំភើប!! ឪពុកម្ដាយមកលេងផ្នូរកូន ក៏ឃើញមានតែផ្នូរកូនខ្លួនដែលមានស្មៅខៀវស្រងាត់ដុះពីលើ ហើយហេតុផលពិតធ្វើឲ្យ…

បរទេស៖ វាពិតជាពិបាកខ្លាំងណាស់ក្នុងការនិយាយថា លាហើយ ចំពោះមនុស្សម្នាក់ដែលបានស្លាប់ទៅ។ ជាពិសេសនោះវាកាន់តែពិបាកទទួលជាងមុនថែមទៀត នៅពេលដែលអ្នកដែលបានចាកចេញចោលទៅនោះ ជាសមាជិកគ្រួសាររបស់យើង ជាអ្នកដែលយើងស្រឡាញ់។ ជាអកុលប្ដីប្រពន្ធមួយគូដែលមានឈ្មោះថា Raymond និង Villasenor ត្រូវបង្ខំចិត្តនិយាយពាក្យថាលាចំពោះកូនប្រុសជាទីស្រឡាញ់របស់ខ្លួនឈ្មោះ Joseph បានបាត់បង់ជីវិតក្នុងវ័យ ៣៦ឆ្នាំ។

ថ្ងៃមួយ នៅពេលដែលឪពុកម្ដាយ Joseph បានទៅលេងផ្នូររបស់កូន ពួកគេបានសម្គាល់ឃើញថាស្មៅដែលដុះលើផ្នូរមានពណ៌បៃតងខៀវស្រងាត់ ខណៈដែលស្មៅនៅលើផ្នូរដទៃនៅជុំវិញនោះសុទ្ធតែមានសភាពក្រៀមក្រោះ ពណ៌ត្នោត។ ពួកគេពិតជាមានការភ្ញាក់ផ្អើល ហើយមិនចង់ជឿចំពោះអ្វីដែលបានឃើញ និងគិតថាជាវាអភ្ភូតហេតុដ៏អស្ចារ្យមួយ។
ការពិតនោះវាមិនមែនជាអភ្ភូតហេតុអរូបិយអ្វីដូចដែលបានគិតឡើយ  ប៉ុន្តែមូលហេតុពិតដែលធ្វើឲ្យផ្នូររបស់កូនអ្នកទាំងពីរស្រស់ស្អាតមានស្មៅខៀវស្រងាត់បែបនេះ គឺធ្វើឲ្យមានការរំជួលចិត្ត និងរំភើបជាខ្លាំង។ លោក Jake Reissig វ័យ ៨៦ ទើបតែបាត់
បង់ប្រពន្ធរបស់គាត់ថ្មីៗ ហើយគាត់តែងតែមកកន្លែងបញ្ចុះសពប្រពន្ធរបស់គាត់ ដើម្បីយកផ្កាមកដាក់លើផ្នូរ ។ ថ្ងៃមួយ គាត់បានឃើញនារីវ័យក្មេងម្នាក់កំពុងយំ នៅកន្លែងបញ្ចូះសព។ គាត់ក៏បានសួរនាំ រួចដឹងថានាងជាប្អូនស្រីរបស់ Joseph នាងយំព្រោះបងប្រុសរបស់នាងឆាប់ចាកចេញពីពិភពលោកនេះលឿនពេក។

ដោយការអាណិត ក្រោយពីលោកតាចំណាស់ Jake បានចាកចេញពីទីបញ្ចុះសព គាត់បានសន្យានឹងខ្លួនឯងថា គាត់នឹងធ្វើអ្វីម្យ៉ាងសម្រាប់ Joseph ។  ជារៀងរាល់ថ្ងៃពេលដែលគាត់ទៅលេងផ្នូរប្រពន្ធ គាត់តែស្រោចទឹកស្មៅលើផ្នូរ ដើម្បីឲ្យផ្នូរមានសភាពស្រស់ស្អាតមិនសោះកក្រោះ ហើយឥឡូវនេះគាត់នឹងធ្វើបែបនេះដាក់ផ្នូររបស់ Joseph​​​ ដូចគ្នា។ នេះហើយជាមូលហេតុ
ដែលផ្នូររបស់ Joseph មានសភាពស្រស់ស្អាតមានស្មៅខៀវស្រងាត់ នៅពេលដែលឪពុកម្ដាយរបស់គេមកលេង។ នៅពេលបានដឹងមូលហេតុពិតនោះ ឪពុកម្ដាយ Joseph រំភើបចិត្តសឹងស្រក់ទឹកភ្នែក ទឹកចិត្តរបស់បុរសចំណាស់ពិតជាគួរឲ្យស្ងោចសរសើរមែនទែន៕

ប្រភព៖ Newsner.

COMMENTS