អ៊ឹម ជីវ៉ា ផ្តាំទៅ ធី សុវណ្ណថា វិញថា កុំមើលងាយខ្ទើយ ឬមើលងាយមនុស្សប្រុសចរិកស្រី ប្រយ័ត្នពេលក្មួយមានកូន ធ្លាក់ទៅលើកូនរបស់ក្មួយវិញ

អាយ៉ៃឆ្លើយឆ្លងរវាង កញ្ញា ធី សុវណ្ណថា និង លោក អ៊ឹម ជីវ៉ា បានបន្តក្រោយពេលដែល ធី សុវណ្ណថា ពោលពាក្យខ្លាំងៗអោយលោក អ៊ឹម ជីវ៉ា ថា “ឈ្មោះស្រីមិនចំស្រី ប្រុសមិនចំប្រុស” ហ៊ានមកធ្វើការរិះគន់លើការកែសម្ផស្សរបស់នាង។ ស្របពេលដែលលោក អ៊ឹម ជីវ៉ា បានអានសាររបស់កញ្ញា ធី សុវណ្ណថា រួចហើយនោះលោកក៏បានធ្វើការឆ្លើយតបទៅនាងវិញថា៖

“និយាយរិះគន់ដើម្បីស្ថាបនាសោះ ក៏អន់ចិត្តដែរក្មួយ ធី សុណ្ណថា ថ្វីត្បិតតែចរិកពូដូចស្រីក៏មិនប្រាកដថាពូស្រលាញ់ប្រុសគ្នាឯងនោះទេ !! ក្មួយកុំអាលរិះគន់ពូក្មួយនៅមានកូនចៅបន្តទៀត ហើយកុំមើលងាយខ្ទើយ ឬមើលងាយមនុស្សប្រុសចរិកស្រី ប្រយ័ត្នពេលក្មួយមានកូន ធ្លាក់ទៅលើកូនរបស់ក្មួយវិញក៏ថាបាន កើតមកអ្នកណាចង់បានចរិកចឹង សូម្បីក្មួយស្អាតប៉ណ្ណឹងហើយក្មួយនៅតែទៅកែសម្ផស្ស !។ និយាយរួមទៅមុខពូមិនស្អាតដូចក្មួយទេ ហើយពូក៏គ្មានលុយទៅកែឬទ្រព្យសម្បត្តិឬឡានទំនើបដូចក្មួយដែរ គឺពូគឺជាអ្នកក្រ ជាក្មេងវត្ត រស់នៅតំបន់សំណង់អាណាធិបតេយ្យក្បៃផ្លូវរទេះភ្លើងជាប់វត្តនាគវន្ត ពូមានតែឡានឆ្លាមកញ្ចាស់សំរាប់ជិះមិនចង់ទៅមុខផង តែពូជាមនុស្សម្នាក់ដែលចដែលចូលចិត្តនិយាយាយកាពិត ហើយស្រលាញ់គណបក្សប្រជាជនកម្ពុជា និងស្រលាញ់សម្តេចតេជោហ៊ុនសែន ចេញពីបេះដូងពិតៗ ។ ថ្ងៃក្រោយពូលែងរិះគន់ក្មួយហើយ ពូសរសើក្មួយរហូត ពូសរសើមិនមែនចង់ល្បី ពូឃើញធាតុពិតវាចឹងមែន បើប៉ះពាល់ដល់អារម្មណ៍ក្មួយពូសុំទោស ឬក៏អាចមកថា ក្មួយមានគំនិតចាស់ទុំហើយ ! ធី សុវណ្ណថាក្មួយត្រូវចាំរស់នៅក្នុងសង្គមក្មួយកុំចង់បានពាក្យសរសើច្រើនជាងពាក្យរិះគន់ពេក ។  ដោយក្តីគោរពពីពូ៖  អុឹម ជីវ៉ា”

គួរបញ្ជាក់ផងដែរថា លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប បានធ្វើការរិះគន់លើកញ្ញា ធី សុវណ្ណថា ថានាងកែសម្ផស្ស រហូតមុខចាស់ជាងវ័យ ដែលលោកមើលឃើញថាមិនសូវស្អាតដូចសម្រស់ធម្មជាតិរបស់នាងឡើយ ដែលការរិះគន់នេះហាក់ធ្វើអោយកញ្ញា ធី សុវណ្ណថា មិនពេញចិត្តរហូតធ្វើការវាយបកទៅលោកវិញ៕

COMMENTS