រំជួលចិត្តណាស់!! បុរសម្នាក់នេះសុខចិត្តយកស្កុតមកបិតមាត់ពេលគេង ព្រោះតែគាត់…

ការទ្រាំអត់ធ្មត់ និងអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់គ្នាទៅវិញទៅមកជាកត្តាសំខាន់បំផុតមួយដែលគូស្នេហ៍ត្រូវធ្វើ ដើម្បីរក្សាភាពរឹងមាំនៃទំនាក់ទំនងស្នេហា។ ឧទាហរណ៍ថ្មីបំផុតមួយដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានភាពរំជួលចិត្តជាខ្លាំងនោះ គឺរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូ ដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមដោយកូនប្រុសរបស់ពួកគេ។ បុរសជាកូនប្រុសសរសេរថា៖
“ប៉ារបស់ខ្ញុំមានការងារដែលពិបាកមួយ ដោយសារតែការងារមានលក្ខណៈបែបនេះ ទើបធ្វើឲ្យគាត់អាចគេងលក់ភ្លាមៗ។ រឿងមួយទៀតនោះ គឺគាត់ជាមនុស្សដែលគេងស្រមុកខ្លាំងៗ “ម៉ាក់របស់ខ្ញុំជាមនុស្សពិបាកគេងលក់។ ហេតុនេះជាញឹកញាប់គាត់មិនចង់គេងក្នុងបន្ទប់ជាមួយប៉ារបស់ខ្ញុំទេ ដូច្នេះចុងក្រោយប៉ារបស់ខ្ញុំត្រូវគេងក្នុងបន្ទប់ទទួលភ្ញៀវ។

ប៉ុន្តែ ថ្ងៃនេះពេលដែលម៉ាក់របស់ខ្ញុំបើកទ្វារចូលបន្ទប់គេង គាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញប៉ារបស់ខ្ញុំបិតស្កុតមាត់របស់គាត់ជិត។ គាត់ធ្វើបែបនេះ ព្រោះគាត់មិនចង់ឲ្យខ្លួនឯងស្រមុកទៀត និងចង់គេងក្បែរម៉ាក់របស់ខ្ញុំ។ “វាពិតជាធ្វើឲ្យរំជួលចិត្តខ្លាំងណាស់ បន្ទាប់មកម៉ាក់ខ្ញុំក៏បកស្កុតចេញពីម៉ាត់ប៉ា!! “នេះហើយដែលគេហៅថា ក្ដីស្រឡាញ់។” គួរបញ្ជាក់ផងដែរថា
ក្រោយពីមានការបង្ហោះបែបនេះ​​​ បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនមានការចាប់អារម្មណ៍ និងសរសើរចំពោះទង្វើបុរសជាឪពុក និងជាប្ដីដ៏ល្អម្នាក់នេះ៕

ប្រភព៖ Worldofbuzz

COMMENTS